សូមស្វាគមន៍សំរាប់ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ

Header ADS

ប្រធានបទៈគ្រោះថ្នាក់ចរាចរណ៍



គ្រោះថ្នាក់ចរាចរណ៍

១.សេចក្ដីផ្ដើម

[តើគ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា កើត​ឡើង​ពី​មូលហេតុ​អ្វី?
គ្រោះថ្នាក់ចរាចរណ៍ បាននឹងកំពុងក្លាយ ជាប្រធានបទក្តៅ ដែលរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ ព្រោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍ បាននឹងកំពុងឆាបឆក់ យកជីវិតមនុស្សជារៀងរាល់ថ្ងៃ ព្រោះតែអ្នកដំណើរទាំងនោះ មិនគោរពច្បាប់ចរាចរណ៍។
គ្រោះថ្នាក់​ចរាចរណ៍​ជា​ឃាតក​សម្លាប់​មនុស្ស​លេខ​១ នៅ​ស្រុក​ខ្មែរ។ គ្រោះថ្នាក់​នេះ​បណ្ដាល​មក​ពី​កត្តា​មួយ​ចំនួន ដូចជា បើកបរ​លើស​ល្បឿន​កំណត់ បើកបរ​ពេល​ស្រវឹង ការ​ផ្ទុក​លើស​ទម្ងន់ បើក​ជែង​គ្នា ឬ​បើកបរ​ធ្វេសប្រហែស​ជាដើម។
ដើម្បី​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្តល់​អនុសាសន៍​ថា មនុស្ស​គ្រប់​រូប​ត្រូវ​តែ​អនុវត្ត​ពាក្យ​ស្លោក “ថ្ងៃ​នេះ ថ្ងៃ​ស្អែក គ្មាន​គ្រោះថ្នាក់​ចរាចរណ៍”។ លោក ហ៊ុន សែន ក៏​បាន​បញ្ជា​ឲ្យ​គ្រប់​ស្ថាប័ន​ផ្សព្វផ្សាយ​ពាក្យ​ស្លោក​នេះ​ឲ្យ​បាន​ទូលំទូលាយ​ទៀត​ផង។
[តើ​កម្ពុជា​អាច​កាត់​បន្ថយ​ចំនួន​អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​បាន​ដែរ​ឬ​ទេ?
បើ​គេ​សង្កេត​មើល​ពី​ចំនួន​អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​សព្វ​ថ្ងៃ គេ​សង្កេត​ឃើញ​ថា មាន​ចំនួន​អ្នក​ស្លាប់​រាប់​ពាន់​នាក់​ក្នុង​១​ឆ្នាំៗ។
តួលេខ​របស់​ក្រសួង​មហាផ្ទៃ បង្ហាញ​ថា ចំនួន​អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ឆ្នាំ​មុន​មាន​ជិត ២​ពាន់​នាក់។ ចំណែក​ឆ្នាំ​នេះ​វិញ គ្រាន់​តែ​រយៈពេល​ចូល​ឆ្នាំ​ថ្មី ៥​ថ្ងៃ គ្រោះ​កាច​នេះ​បាន​សម្លាប់​មនុស្ស​ចំនួន ៦៦​នាក់ លើស​ឆ្នាំ​មុន​ចំនួន ១៨​នាក់។ គ្រោះថ្នាក់​ចរាចរណ៍​ឆ្នាំ​នេះ​ច្រើន​តែ​សម្លាប់​មនុស្ស​ជា​ក្រុម ដូច​ជា​ករណី ស្ត្រី​និស្សិត​ពេទ្យ​ជា​កូន​អ្នក​មាន​បើក​ឡាន​បុក​ក្មេង​ស្លាប់​ម្ដង ៣​នាក់ និង​របួស​មនុស្ស ៧​នាក់ ជិត​ក្រសួង​មហាផ្ទៃ កាល​ពី​ខែ​មីនា។ ករណី​គ្រោះថ្នាក់​រថយន្ត​តូច​បុក​រថយន្ត​ដឹក​សាំង​នៅ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ សម្លាប់​យុវជន ៤​នាក់ កាល​ពី​ចូល​ឆ្នាំ​ចិន។ ករណីរ​ថយន្ត​តារា​ចម្រៀង ខេមរៈ សេរីមន្ត បើក​បុក​គ្នា​ជាមួយ​រថយន្ត​ដឹក​ស្រាបៀ​អង្គរ នៅ​ខេត្ត​ព្រះសីហនុ ធ្វើ​ឲ្យ​មនុស្ស​ស្លាប់ ៤​នាក់​ជាដើម។
ម្យ៉ាង​វិញ​ទៀត សញ្ញា​នៃ​ការ​ចាត់​វិធានការ​ដើម្បី​ឲ្យ​ចំនួន​អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ថយ​ចុះ​នោះ ប្រៀប​ដូច​ជា​បង់​អំបិល​ក្នុង​ទឹក​ទន្លេ​អ៊ីចឹង​ដែរ។ ជា​ការ​ពិត បើ​សិន​ជា​អ្នក​បើកបរ​គោរព​ច្បាប់ គ្រោះថ្នាក់​ចរាចរណ៍​អាច​កាត់​បន្ថយ​បាន។
.តើមូលហេតុអ្វីខ្លះដែលបណ្តាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក?
.គ្រោះថ្នាក់ចរាចរណ៍មានច្រើនប្រភេទណាស់។ តើប្រភេទណាមួយដែលអ្នកធ្លាប់ដឹង ញឹកញាប់ជាងគេ?
.តើអ្នកមានយោបល់ដូចម្តេច ដើម្បីឱ្យប្រជាពលរដ្ធយើងចៀសផុតពីគ្រោះថ្នាក់ទាំងនេះ?

២.ផលបៈពាល់

·         បាត់បង់ធនធានមនុស្ស
·         បាត់បង់អាយុជីវិត
·         ក្មេងកំព្រា , ស្រ្ដីម៉េម៉ាយពិការភាព
·         ខូចខាតយាន្ដជំនិះ
·         ខាតបង់ទ្រព្យសម្បត្តិផ្ទាល់ខ្លួន និង សាធារណៈ
·         ករណីបង្ករអោយមានរបួសស្លាប់ ពិការដោយអចេតនា
·         ខាតបង់ពេលវលា 
·         បៈពាល់ដល់ការអភិវឌ្ឍន៍ប្រទេសជាតិ
·         បណ្ដាលអោយអសម្ថតភាពការងារ(ជនពិការ)
·         បាត់បង់សមាជិកគ្រួសារ 
·         បាត់បង់ការងារ
·         ខ្លះធ្វើអោយមានជំងឺផ្លួវចិត្ត

៣.បញ្ហាស្នូល (គ្រោះថ្នាក់ចរាចរណ៍)

៤.មូលហេតុ

៤.១.កត្តាមនុស្ស

·         មិនសូវយល់ដឹងពីច្បាប់ចរាចរណ៍
·         បើកបរមិនគោរពច្បាប់ចរាចរណ៍
·         បើករថយន្ដមិនពាក់ខ្សែក្រវ៉ាតការពារ
·         មិនគោរពស្លាកសញ្ញា
·         ជិះម៉ូតូមិនពាក់មួកសុវត្តិភាព
·         បើកបរហួសល្បឿនកំណត់
·         មិនយោគយល់អធ្យាស្រ័យគ្នា
·         ផ្លួវពិបាក(បត់ខ្លាំង , ផ្លួវតូចចង្អៀត)
·         រថយន្ដដឹកទំនិញហួសល្បឿនកំណត់
·         សមត្ថកិច្ចមិនសូវរឹតបន្ដឹងច្បាប់ចរាចរណ៍
·         និយាយទូរស័ព្ទក្នុងពេលបើកបរ
·         រថយន្ដដឹកមនុស្សច្រើនលើសកំណត់
·         បើកបរដោយគ្មានការប្រុងប្រយ័ន្ន(និយាយទូរស័ព្ទស្ដាប់ចំរៀង)
·         ការសន្ដោងយានជំនិៈ
·         ការឆ្លងកាត់ផ្លូវរថភ្លើង
·         ការជិៈទន្ទឹមគ្នា
·         ការបើកទ្វាឡានដោយមិនបានមើលក្រោយ
·         ករណីចញ្ចឹមសត្វជិតផ្លូវ ឬប្រលែងសត្វគោតាមផ្លូវ
·         ការបំពាក់ភ្លើងរថយន្ដខ្លាំងពេក
·         អ្នកបើកបរមិនទាន់គ្រប់អាយុ
·         តាមដងផ្លូវគ្មានភ្លើង
·         មិនចេះបើកបរ និង មិនយល់របៀបធ្វើចរាចរណ៍
·         មិនគោរពច្បាប់ចរាចរណ៍ គ្មានប័ណ្ឌបើកបរ
·         សេពគ្រឿងស្រវឹង ធ្វើចរាចរណ៍ស្ថិតនៅក្រោមឥទ្ធពលនៃគ្រឿងស្រវឹង
·         អ្នកបើកបរបំពាន មិនគោរពច្បាប់ចរាចរណ៍ និងមានជាតិស្រវឹង
·         អ្នកបើកបរខ្លះការទទួលខុសត្រូវ គ្មានការប្រុងប្រយ័ត្ន បាត់បង់ស្មារតី
·         អ្នកបើកបរលើសល្បឿនកំណត់ ប្រព័ន្ធយានយន្តគ្មានសុវត្ថិភាព

៤.២.កត្តាផ្លូវថ្នល់

ü  ផ្លូវគ្មានគុណភាព ខ្វះបច្ចេកទេស
ü  ផ្លូវគ្មានស្លាកសញ្ញាគ្រប់គ្រាន់
ü  ផ្លូវគ្មានគំនូសចរាចរណ៍

៤.៣.កត្តាយានយន្ត

ü  យានយន្តមិនគ្រប់លក្ខណៈបច្ចេកទេស
ü  យានយន្តចាស់ អស់សុពលភាពក្នុងការប្រើប្រាស់
ü  យានយន្តកែច្នៃ គ្មានការត្រួតពិនិត្យពីមន្ត្រីជំនាញ

៤.៥.កត្តាធម្មជាតិ

Ä  ពេលភ្លៀងរអិលមើលមិនឃើញ
Ä  ពេលចុះអ័ព្វ ខ្យល់ព្យុះ ដីហុយ

៥. ដំណោះស្រាយ

v  ដើម្បីឱ្យប្រជាពលរដ្ធយើងចៀសផុតពីគ្រោះថ្នាក់ចរាចរណ៍យើងមានយោបល់ដូចតទៅ៖
Ä  ត្រូវផ្សព្វផ្សាយឱ្យប្រជាពលរដ្ធយល់ដឹងអំពីច្បាប់ចរាចរណ៍ និងរបៀបធ្វើចរាចរណ៍
Ä  ត្រូវរៀនសូត្រ បើកបរយានជំនិះ និងប្រឡងសមត្ថភាពទទួលប័ណ្ណបើកបរ
Ä  ត្រូវមានវិធានការឱ្យមានប្រសិទ្ធភាពទៅលើអ្នកបំពានលើច្បាប់ចរាចរណ៍
Ä  ត្រូវដាក់ទណ្ធកម្ម និងពិន័យឱ្យបានតឹងរឹងបំផុតចំពោះអ្នកមិនគោរពច្បាប់និងអ្នកបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍
Ä  មិនអនុញ្ញាតឱ្យអ្នកបើកបរស្ថិតនៅក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង

៦. LOG FRAME

Summary
Indicator
Mean of Verification
Assumtion
Ä  Aim











Ä  Goal: ៧៥៛ប្រជាពលរដ្ឋនៅស្រុកក្រគរកាត់បន្ថយគ្រោះថ្នាកចរាចរណ៍។
Ä  ៧០%នៃប្រជាជនស្រុកក្រគរមានការយល់ដឹងពីច្បាប់ចរាចរណ៍។
Ä  របាយការណ៍បញ្ចប់គំរោង
Ä  របាយការណ៍ស្រាវជ្រាវផ្សេងៗ
Ä  ករណីសិក្សា
Ä  អាជ្ញាធរចូលរួមសហការយ៉ាងសកម្ម
Ä  ប្រជាពលរដ្ឋយល់ដឹងពីច្បាប់ចរាចរណ៍ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ស
Ä  Objective: ១.ចុងឆ្នាំ២០២០ ប្រជាពលរដ្ឋនៅស្រុកក្រគរយល់ដឹងពីផលវិបាកពីគ្រោះថ្នាក់ចរាចរណ៍។
Ä  ៧៥%នៃការយល់ដឹង និងការអនុវត្តន៍ច្បាប់។
Ä  ៥%នៃជនពិការដោយសារគ្រោះថ្នាក់ចរាចរណ៍មានជំនាញ និងជីវភាពធូរធារ។


Ä  Activities:















( ចប់ )

No comments

Powered by Blogger.