សូមស្វាគមន៍សំរាប់ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ

Header ADS

គុណសម្បត្តិ និង គុណវិបត្តិនៃបញ្ហាដុល្លាររូបនីយកម្ម


        ការបាត់បង់លុយរៀលបានធ្វើ ដុល្លាអាមេរិកក្លាយជារូបិយប័ណ្ណដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទួលាយបំផុតនៅក្នុងប្រទេសកម្ពុជាពោលគឺ  ត្រូវបានគេប្រើប្រាស់ជាងលុយរៀលជាងរូបបិណ្ណជាតិទៅទៀត។ តើការចាយលុយដុល្លាយ៉ាងទូលំទូលាយអាចបង្ករផលវិបាកអ្វីខ្លះ? 
          នៅកម្ពុជាលុយដុល្លាអាមេរិកត្រូវបានគេប្រើប្រាស់  ជាមធ្យោបាយសម្រាប់កំណត់តម្លៃសម្រាប់ទូតាត់ និង​សម្រាប់សន្សំពេលគឺ  តួនាទីសំខាន់ៗទាំង៣ នៃរូបិយប័ណ្ណ។តម្លៃទំនិញភាគច្រើនត្រូវគិតជាសុល្លា ការទិញដូរភាគច្រើនត្រូវទូទាត់ដោយប្រាើលុយដុល្លាហើយការដាក់លុយសន្សំនៅធនាគារ ភាគច្រើនត្រូវដាក់ជាដុល្លា។
យោងតាមមូលនិធិរូបិយវត្ថុអន្ថរជាតិ (IMF) នៅកម្ពុជាត្រូវបានប្រើប្រាស់រហូតទៅដល់ប្រមាណជា៨០% នៃបរិមាណសាច់ប្រាក់សរុបដែលចរាចរនៅលើទីផ្សារ ហើយខុសពីប្រទេសជិតខាង ដូចជា ប្រទេសឡាវចាដើម ដែលការប្រើលុយដុល្លាមានការថយចុះធៀបនិងលុយជាតិ និន្នាការនៃការប្រើលុយដុល្លានៅកម្ពុជាវិញមិនមានការថយចុះទាល់តែសោះបើខ្ពស់ហួសហេតុក៏ដោយ។ ការអនុញ្ញាតិឲ្យប្រើលុយដុល្លាយ៉ាងទូលំទូលាយបែបនេះអាចផ្ដល់នូវគុណប្រយោជន៍មួយចំនួន ក៏ប៉ុន្ដែ ក៏អាចបង្ករនូវផលវិបាកអវិជ្ជមានច្រើនដងដែរដល់សេដ្ឋកិច្ចខ្មែរ។

        I.            គុណសម្បតិ្តនៃដុល្លារូបនីយកម្ម

គុណប្រយោជន៍គឺនៅត្រង់ថា នៅក្នុងពេលដែលសាធារណជនមិនមានទំនុកចិត្តលើលុយរៀល ការអនុញ្ញាតិឲ្យចាយលុយដុល្លារ អាចបញ្ជៀសកុំឲ្យកម្ពុជាត្រូវប្រឈមមុខនិងចលនាហូរចេញមូលធនទៅក្រៅប្រទេស។ដោយសារតែមិនមានទំនុកចិត្តលើលុយរៀល អ្នកមានលុយមិនចង់រក្សាទុកលុយរៀលច្រើន ហើយនាំគ្នាស្វះស្វែងរកកន្លែងទុកលុយជាដុល្លារ ឬ លុយបរទេសផ្សេងទៀត ដែលគេគិតថាមានហានិភ័យតិចជាង។ ប្រសិនបើនៅកម្ពុជា ដុល្លាមិនត្រូវបានអនុញ្ញាតិឲ្យធ្វើចររាចរយ៉ាងទូលំទូលាយដូចសព្វថ្ងៃនេះទេ ដើម្បីអាចទុកលុយជាដុល្លារ គេប្រាកដជាត្រូវយកលុយដុល្លារទៅទុកនៅក្នុងធនាគារនៅឯក្រៅប្រទេស ហើយមូលធនដែលជាកត្តាសំខាន់សំរាប់កំណើនសេដ្ឋកិច្ចជាតិ និងត្រូវហូរចេញទៅក្រៅប្រទេស។​ ឬ ក្នុងក្រណីខ្លះទៀតអ្នកមានលុយ ដែលមិនចង់ទុកជាលុយរៀល ហើយក៏មិនអាចទុកជាដុល្លារនៅក្នុងប្រទេសបាន អាចនាំគ្នាយកលុយទៅទិញមាសទុកជំនួសវិញ។ ការទុកលុយជាមាសនេះ ក៏មិនខុសពីការយកលុយទៅទុកនៅឯធនាគារបរទេសដែរ គឺវានាំឲ្យកម្ពុជាត្រូវបាត់បង់មូលធន សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច។ គុណប្រយោជន៍មួយទៀត នៃការចាយលុយដុល្លារ គឺវាជួយសម្រួលដល់កម្ពុជា ក្នុងការធ្វើសមាហរណកម្ម្នុងពាណិជ្ជកម្មអន្ដរជាតិ។ ដុល្លារអាមេរិកដែលជារូបិយបណ្ណដ៍មានស្ថិរភាពបានជួយកម្ពុជាឲ្យមានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងបង្កើតបរិយាកាសដែលមានអំណោយផល សម្រាប់ការធ្វើជំនួញ។ ការចាយលុយដុល្លារធ្វើឲ្យអ្នកជំនួញអាចកាត់បន្ថយការចំណាយទៅលើការប្ដូរប្រាក់ រវាងលុយរៀល និង លុយដុល្លារហើយហានិភ័យនៃអត្រារប្ដូរប្រាក់ក៏ត្រូវបានកាត់បន្ថយច្រើនផងដែរ។ ទាំងនេះគឺជាកត្តាសំខាន់មួយដែល ជំរុញឲ្យមានវិនិយោគបរទេសនៅក្នុងប្រទេសកម្ពុជា ជាពិសេស នៅក្នុងវិស័យកាត់ដេរ។

   II.            គុណវិបត្តិនៃដុល្លាររូបនីយកម្ម

ទន្ទឹមនិងគុណប្រយោជន៍ទាំងអស់នេះ ការចាយលុយដុល្លាក៏មានគុណវិបត្តិច្រើនផងដែរ។ គុណវិបត្តិធំជាងគេ គឺកម្ពុជាបាត់បង់អាវុធដ៍សំខាន់មួយ នៅក្នុងម៉ាក្រូសេដ្ឋកិច្ច គឺនយោបាយរូបិយវត្ថុ។ ការចាយលុយដុល្លារអាមេរិកយ៉ាងទូលំទូលាយដូចជាបច្ចុប្បន្ននេះ មានន័យថា ទោះចង់មិនចង់ មួយផ្នែកធំនៃនយោបាយរូបិយវត្ថុរបស់កម្ពុជាត្រូវបានផ្ទេរទៅឲ្យធនាគារកណ្ដាលអាមេរិជាអ្នកចាត់ចែងជំនួសធនាគារជាតិកម្ពុជាវិញ។ គេនិយាយថា អាមេរិកជាមហាអំណាចសេដ្ឋកិច្ចពិភពលោក ហើយធនាគារកណ្ដាលអាមេរិកជាស្ថាប័នដែលមានសម្ថភាពខ្ពស់ និងដែលគូរឲ្យគេទុកចិត្ត។ ដូច្នេះបើឲ្យអាមេរិកជាអ្នកចាត់ចែងនយោបាយរូបិយវត្ថុជំនួសធនាគារជាតិកម្ពុជា វាក៏ជារឿងល្អដែរ។ ក៏ប៉ុន្ដែរ គេមិនគួរភ្លេចទេថា ប្រទេសនីមួយៗមានលក្ខណះពិសេសរៀងៗខ្លូន និងមានសម្ថភាពសេដ្ឋកិច្ចខុសគ្នាៗហើយពេលខ្លះចាំបាច់ត្រូវមាននយោបាយសេដ្ឋកិច្ចខុសគ្នា ដើម្បីឆ្លើយតបទៅនិង តម្រូវការសេដ្ឋកិច្ចរៀងៗខ្លួន។​​​ ម៉្យាងទៀត រូបិយវត្ថុជាតិ គឺជានិមិត្តរូបដ៍សំខាន់មួយនៃអធិបតេយ្យជាតិ។ ដូច្នេះ ការចាយលុយរៀល ដែលជារូបិយប័ណ្ណជាតិ និងការគ្រប់គ្រងនយោបាយរូបិយវត្ថុយ៉ាងពេញលេញដោយរៀងខ្លូនឯង វាមិនត្រឹមតែផ្ដល់ផលប្រយោជន៍ដល់សេដ្ឋកិច្ចជាតិប៉ុណោះទេ តែវាក៏ជាមោទនៈភាពរបស់ជាតិខ្មែរទាំងមូលផងដែរ។ ក៏ប៉ុន្ដែ ដើម្បីឲ្យលុយត្រូវបានគេប្រើប្រាស់ច្រើន និង​ជាមោទនៈភាពរបស់ជាតិខ្មែរបាន រដ្ឋាភិបាលកម្ពុជាចាំបាច់ត្រូវតែដាក់ចេញនូវនយោបបាយ ដើម្បីស្ដារទំនុកចិត្តលើលុយរៀលឡើងវិញ៕

សេចក្ដីសនិដ្ឋាន

       
ជាលទ្ធផលនៃការសិក្សាស្រាជ្រាវ ទៅលើគុណសម្បិត្ត និង គុណវិបត្តិនៃប្រាក់ដុល្លាររូបនីយកម្ម អោយយើងខ្ញុំទាញនូវសនិ្នដ្ឋានមួយបានថា ផលប្រយោជន៍​​ និង គុណវិបត្តិនៃរូបបិយប័ណ្ណប្រាក់ដុល្លា គឺធ្វើអោយមានទំនុកចិត្ត និងយល់យ៉ាងច្បាស់ពីអត្ថប្រយោជន៍ក្នុងការប្រើប្រាស់ប្រាក់ដុល្លារជាប្រាក់មានស្ថិរភាពហើយមានហានិភ័យតិច និង ជារូបបិយប័ណ្ណដែលចារចរលើពិភពលោក ។ឯគុណវិបត្តិវិញ គឺបាត់បង់អត្ថប្រយោជន៍ដល់ប្រទេសកម្ពុជា គឺបាត់បង់អាវុធដ៍សំខាន់មួយ នៅក្នុងម៉ាក្រូសេដ្ឋកិច្ច គឺនយោបាយរូបិយវត្ថុ។Downlaod File PDF here: https://drive.google.com/open?id=0B15PmA95DgKxVlBfVm1zVS1Malk

No comments

Powered by Blogger.