សូមស្វាគមន៍សំរាប់ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ

Header ADS

សេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន 

វិសមភាពសេដ្ឋកិច្ចនៅកម្ពុជា

      I.            វិស័យពិត

1-    វិស័យកាត់ដេរសំលៀកបំពាក់ និងស្បែកជើង

ទោះជានៅតែមានភាពរឹងមានក្ដី  ការនាំចេញសំលៀកបំពាក់បានធ្លាក់សន្ទុះចាប់តាំងពីឆមាសទីពីរមកម្លះ។ ការកើនឡើងនៃថ្លៃពលកម្មដែលបណ្ដាលមកពីការកើនឡើងនៃថ្លៃជីវភាពរស់នៅ ការឡើងថ្លៃនៃប្រាក់ដុល្លារអាមេរិក និងការប្រកួតប្រជែងពីបណ្ដាប្រទេសក្នុងតំបន់ ដែលមានប្រាក់ឈ្នូលទាប ពិសេសគឺមីយាន់ម៉ា ។ ជាលទ្ធផល កំណើនប្រចាំឆ្នាំនៃការនាំចេញសំលៀកបំពាក់(គិតជាទឹកប្រាក់) បានថយចុះពី 12.3 % ក្នុងឆ្នាំ​2015 មកត្រឹម 8.4% (រូបលេខ១) គឺតជាទឹកប្រាក់មានចំនួន 6.6ពាន់លានដុល្លារក្នុងឆ្នាំ 2016។
          ថ្លៃនាំចេញទៅកាន់ទីផ្សារអាមេរិក  បះពាល់ខ្លាំងជាងគេ  ធ្លាក់ចុះអស់ 7.2% ក្នុងឆ្នាំ 2016 ។ ទោះជាលំហូរវិនិយោគផ្ទាល់ប្រចាំឆ្នាំមកកាន់វិស័យកាត់ដេរបានធ្លាក់ចុះជាបណ្ដើរៗ ពី490 លានដុល្លារអាមេរិកក្នុងឆ្នាំ 2012 មកត្រឹម 160 លានដុល្លារអាមេរិកក្នុងឆ្នាំ 2016 ក៏ដោយក៏ការនាំចេញសម្លៀកបំពាក់សរុបបានបន្ដរការកើនឡើង។ ប៉ុន្ដែការធ្លាក់ចុះបន្ថរទៀតនៃលំហូរវិនិយោគផ្ទាល់ពីបរទេសមកកាន់វិស័យនេះ  ជាសញ្ញាអវិជ្ជមាន សម្រាប់វិស័យកាត់ដេរទៅអនាគត។
          ការនាំចេញស្បែកជើងក៏ត្រូវបានប្រឈមមុខនិង ការប្រកួតប្រជែងតម្លៃយ៉ាងតឹងតែងដែរ។ ជាលទ្ធផល ក្នុងឆ្នាំ 2016 ថ្លៃស្បែកជើងជាមធ្យមនៅទ្រឹង។ការនាំចេញស្បែកជើរបស់កម្ពុជារក្សាបានភាពរឹងមាំ ជាមួយនិង កំណើន 15.6% ​ធៀបនិងឆ្នាំមុន ជាទឹកប្រាក់កើនដល់ 763 លានដុល្លារអាមេរិកក្នុងឆ្នាំ 2016 ។ការនាំចេញស្បែកជើងទៅកាន់ទីផ្សារ សហភាពអឺរុបមានចំនួន 43% នៃការនាំចេញស្បែកជើងសរុប មានកំណើន 9.2% ក្នុងឆ្នាំ 2016 ធៀបនិង 30.2% ក្នុងឆ្នាំ 2015។

2-    វិស័យសំណង់ និង អចលនទ្រព្យ

សកម្មភាពសំណង់ បន្ដមានភាពរស់រវើក ដោយសារវិនិយោគគិន នៅតែមានចំនាប់អារម្មណ៍ ជាមួយនិងអចលនទ្រព្យលំនៅស្ថាន និងអចលនទ្រព្យពានិជ្ជកម្ម សំអាងលើកំណើនជាបន្ដរបន្ទាប់ ។ យោងតាមទិន្ន័យដែលមានចុងក្រោយបំផុតបង្ហាញថា  ធៀបនិង រយៈពេលដូចគ្នាឆ្នាំកន្លងមក បរិមាណទឹកប្រាក់សរុបនៃគម្រោងសំណង់ដែលបានទទួលពីការយល់ព្រម បានធ្លាក់ចុះក្នុងត្រីមាសទី១ នៃឆ្នាំ 2017 ចំនែកឯទំហំសរុបគិតជាម៉ែត្រការ៉េនៃគម្រោងសំណង់ ដែលបានទទួលការឯភាពធ្លាក់ចុះ ផងដែរ។ ផ្ទុយទៅវិញការនាំចូលសម្ភារៈដទៃ សម្រាប់សំណង់ដូចជា គ្រឿងបំពាក់សម្ភារៈសំណង់ចាំបាច់ និងសង្ហារឹមបានកើនឡើង បន្ថែមទៀត គឺកើនឡើងពី 38.5% ក្នុងឆ្នាំ 2015 ដល់ 54.3%ក្នុងឆ្នាំ 2016។
សំទុះរើកចំរើននៃវិស័យសំណង់ និង អចលនទ្រព្យកាលពីពេលកន្លងទៅថ្មីៗនេះ ។ វិនិយោគផ្ទាល់ពីបរទេស (អចលនទ្រព្យ) ក្នុងវិស័យសំណង់មានចំនួន 1.3 ពាន់លានដុល្លារអាមេរិកនៅឆ្នាំ 2016។ ឥណទានក្នុងស្រុកដែលបានផ្ដល់ក្នុងវិស័យនេះបានកើនឡើងយ៉ាងឆាប់រហ័សរយៈពេល 5ឆ្នាំ  ក្នុងមួយឆ្នាំមានកំណើនកើនឡើងជាមធ្យចំនួន 32% ។បរិមាណទឹកប្រាក់វិនិយោគផ្ទាល់ពីបរទេសសរុបក្នុងវិស័យសំណង់ពីឆ្នាំ 2000-2015 ត្រូវបានប៉ានស្មានថា បានកើនដល់ 3.5 ពាន់លានដុល្លារអាមេរិកឬ (19%នៃផសស)ចំនែកឯឥណទានក្នុងស្រុកដែលបានផ្ដល់ឲ្យវិស័យសំណង់មានចំនួន 3 ពាន់លានដុល្លារអាមេរិកឬ (17.4%នៃផសស)នៅចុងឆ្នាំ 2016។

3-    វិស័យទេសចរណ៍

កំណើននៃចំនួនមកដល់នៃភ្ញៀវទេសចរធៀបនិង ឆ្នាំមុនបានធ្លាក់ចុះ ពី 6.1% ក្នុងឆ្នាំ 2015 មកត្រឹម 5.0% ។ចំនួនមកផ្លូវជើងអាកាសបានកើនឡើង 9.2% ក្នុងឆ្នាំ 2016 មានកំណើនដូចឆ្នាំ 2015ដែរ។ ភ្ញៀវមកពីតំបន់អាសីុ នៅតែជាប្រភពចំម្បង  ហើយប្រទេសអាសីុធំបំផតុទាំង 5 ដែលជាទីផ្សារធំដូចឆ្នាំ 2015 មានចំនែកប្រហែល 60% ចំនែកទីផ្សារក្នុងឆ្នាំ 2016។ ប្រទ្រសវៀតណម ចិន និង ប្រទេសថៃជាប្រភពទេសចរណ៍ដ៍ចំម្បង មានចំនែក 19.1 ភាគរយ 16.6 ភាគរយ និង 7.8 ភាគរយន្រចំណ្រកទី ផ្រសារទ្រសចរណ៍សរុបរៀងៗគា្ន។
សេចក្តីត្រូវប្រឹងប្រែងត្រូវបានធ្វើឡើងដើម្បីទាក់ទាញភ្ញៀវ ទេសចរបន្ថេមទៀត តាមរយ:ការថែមជើងហោះហើរត្រង់ និង តាមរយ:ការអនុវត្តគំនិតផ្តួចផ្តើមថ្មីៗដូចជាកម្មវិធី “China Ready-ត្រៀមខ្លួនទទួលប្រទេសចិន” និងកញ្ចប់ទ្រសចរណ៍ រួមគា្ន។ មុខងារ និងអង្គការលេខរបស់ក្រសួងទេសចរណ៍ត្រូវបាន ពង្រឹង​ 4។

4-    វិស័យកសិកម្ម

កាលពីឆ្នាំមុនផលតិកម្មស្រូវបានងើបឡើង ដោយសារធាតុ អាកាសអំណោយផលល្អ។ ផលតិកម្មស្រូវវស្សារដែលមានទំហំ 80% នៃផលិតកម្មស្រូវរបស់កម្ពុជាបានរើកចមើ្រន យ៉ាងច្រើនជាលើដំបូង ចាប់តាំងពីឆ្នាំ 2013 ។កំណើនចំនួន 0.38 លានតោន នៅក្នុងឆ្នាំ 2016 (និង កើនឡើងដល់ 7.5 លានតោន ឬ កើនឡើងដល់ 5.3 ភាគរយ ធៀប និងឆ្នាំមុន។ កំណើននេះកើនឡើងដោយសារការពង្រើកផ្ទៃដីប្រមួលផលចំនួន  0.08 លានតោន និង ដោយសារ កំណើនទិន្នផល ចំនួន 0.03 លានតោន។ផ្ទៃដីប្រមូលផលបានកើនឡើង 1.1 ភាគរយ ស្មើនឹង 22.6 លានហិកតា ចំំណែលឯទិន្នផលបានកើនឡើង 4.2 ភាគរយ ជាមធ្យមស្មើនឹង 3.2 តោនក្នុងមួយហិកតា (98 ភាគ រយនៃផ្ទៃដីដំដុះត្រូវបានប្រមូលផលរួច។ ទោះជាយ៉ាងណាក្តី ល្បឿននៃការធ្វើស្រែប្រាំង ក្នុងឆ្នាំ 2017 បានថយចុះដោយសារផ្ទៃដីដំដុះបានធា្លក់ចុះចំនួន 11.3 ភាគរយធៀបនឹងរយ: ពេលដូចគា្នកាលពីឆ្នាំមុន ដោយសារ រដូវភ្លៀងវែង ក្រោយពីការបញ្ចប់ការដាំដុះរដូវវស្សាធម្មតាត្រូវបានបញ្ចប់។ ការដាំដុះដំនាំដទៃ ទៀត ដូចជា ដំឡូងមី ពោត សណ្តែក និង បន្លែក៏ថយចុះ ផងដ្ររ។
ថ្លៃទំនិញប្រើប្រាស់កសិកម្មភាគច្រើនមានកំរឹតទាបថ្វីបើ ថ្លៃកៅស៊ូធម្មជាតិ បានឡើងថ្លៃកាលពីពេលថ្មីៗ។

   II.            វិស័យពានិជ្ជកម្មក្រៅប្រទេស

1.      ការនាំចេញទំនិញ

ការនាំទំនិញចេញ ជាទូទៅនៅតែមានភាពរឹងមាំជាមួយនិងកំណើន ជាមួយនិងសំលៀកបំពាក់ និងទំនិញផ្សេងៗទៀត។ ការនាំចេញទំនិញ ត្រូវបានប៉ានស្មានថាមានកំណើន 11% ក្នុងឆ្នាំ 2016 ធៀបនិងឆ្នាំមុន ស្មើរនិង 45% ផសស ការនាំចេញសម្លៀកបំពាក់ និងស្បែកជើងដែលបានកើនឡើង 8.4% និង 14.8% រៀងគ្នា។អត្រានេះបើធៀបនិង កំណើនប្រចាំឆ្នាំ 8.3% ក្នុងឆ្នាំ 2015 ។ការនាំចេញទំនិញកសិកម្មពិសេសការនាំចេញស្រូវ ត្រូវបានគេជឿថា មានការជំរុញដោយការបង្កើនផលិតផលកម្មស្រូវវស្សា ដែលកើនឡើង 5.3% ធៀបនិងឆ្នាំមុន ឬមានកំណើនជិត 0.4លានតោនក្នុងឆ្នាំ 2016។   Download File PDF here:

2.      ចំនូលពីការវង្វែរប្រាក់របស់កម្មករ

ប្រាក់បង្វែររបស់កម្មករនៅតែមានភាពរឹងមាំ។ ក្នុងឆ្នាំ 2016 លំហូរប្រាក់បង្វែរត្រូវបានប៉ានស្មានថាត្រូវបានកើនឡើងដល់ 431​លានដុល្លារអាមេរិក។ កម្មករចំណាក់ស្រុកកម្ពុជាមួយចំនួនធំត្រូវបានទាក់ទាញប្រាក់ឈ្នួលខ្ពស់នៅប្រទេសថៃ ទន្ទឹមនិងការរងផលអវិជ្ជមានពីការធ្លាក់ចុះនៃតំលៃទំនិញ កសិកម្ម ចំពោះផលិតផលកសិកម្មរបស់ពួកគេនៅឯស្រុក បានផ្ញើរប្រាក់មកផ្ទះបង្កើតបានជាលំហូរប្រាក់បង្វែរ ។ 

3.      ការនាំចូលទំនិញ

តំរូវការនាំចូលបានថយចុះ  ដោយសារការនាំចូលសម្ភារះសំណង់សំខាន់ៗ ពិសេសសៃដែក និងសីុម៉ងត៍ ខណះដែលដំណាក់ការលបញ្ចប់នៃគំម្រោងសំណង់លំនៅស្ថាន  និងពានិជ្ជកម្មទំនើបខ្ពស់ៗ ឈានខិតចូលមកជិត។ បន្ថែមលើនេះ មានកំណើនកិច្ចប្រឹងប្រែងជំនួសការនាំចូល ពិសេសចំពោះផលិតផលម្ហូបអាហារ និងភេសជ្ជះ និង សីុម៉ងត៍ ។កំណើន​ការនាំចូលត្រូវបានប៉ានស្មានថា នៅមានកម្រិតប្រមាណ 9% ក្នុងឆ្នាំ 2016 ធៀបនិងឆ្នាំមុន ត្រូវជា 56.9% នៃផសស។
          ទោះជាយ៉ាងណាក្ដី បង្ហាញឲ្យឃើងថានូវការប្រើប្រាស់រឹងមាំជាបន្ដចំពោះផលិតផលនាំចូលមួយចំនូន ដូចជាយានយន្ដ ​ប្រេងម៉ាសូតគ្រឿងបរិភោគនៅតែមានលក្ខណៈរឹងមាំ។ការនាំចូលយានយន្ដ (មិនរាប់បញ្ជូលម៉ូតូ) នៅតែមានចំនួនច្រើន មានកំណើន 21.4% (គិតជាទឹកប្រាក់)ក្នុងឆ្នាំ 2016បើធៀបនិង 21.1% ក្នុងឆ្នាំ 2015 ។ការនាំចូលប្រេងម៉ាសូតកើនខ្ពស់ពិ 3.0% ក្នុងឆ្នាំ 2015 ដល់ 14.2% ក្នុងឆ្នាំ 2016 ធៀបនិងឆ្នាំមុន។

4.      គណីចរន្ត

ជាទូទៅ  ស្ថានភាពពាណិជ្ជកម្មក្រៅប្រទេសរបស់កម្ពុជា បានប្រសើរឡើងថែមទៀត  ដោយឱនភាពពានិជ្ជកម្មបានរួមតូចនិង មួយផ្នែកគឺដោយសារថ្លៃប្រេងឥន្ធនៈ  នៅតែមានកម្រិតទាប។ ឱនភាពគណីចរន្ដ ដែលហិរញ្ញប្បទនជាចម្បង  ពីលំហូរវិនិយោគផ្ទាល់ពីបរទេសដែលត្រូវបានប៉ានស្មានថា មានទំហំ 10.2% នៃផសសក្នុងឆ្នាំ 2016 ធៀបនិង 9.1% ក្នុងឆ្នាំ 2015។ ឱនភាពគណីចរន្ថបានប៉ានស្មានថាបានថយចុះ ពី 10.6% ក្នុងឆ្នាំ 2015 ដល់ 9.5% នៃផសសក្នុងឆ្នាំ 2016។

III.            វិស័យរូបិយវត្ថុ

1)      រូបិយវត្ថុសរុប អត្រាការប្រាក់ និងអត្រាប្ដូរប្រាក់

ដើម្បីគាំទ្រកំណើនសេដ្ឋកិច្ច  រូបិយវត្ថុទូទៅបានកើនឡើងពី 14.7% ក្នុងឆ្នាំ 2015 ដល់ 17.9% ក្នុងឆ្នាំ 2016 ធៀបនិងឆ្នាំមុន ដោយសារការកើនឡើងនូវប្រាក់បញ្ញើររូបិយប័ណ្ណបរទេស ដែលជំរុញដោយមានទំនុកចិត្តកាន់តែខ្លាំងចំពោះប្រព័ន្ធធនាគារ។ទោះជាយ៉ាងណាក្ដីការរួមចំនែកពីប្រាក់បញ្ញើរប្រាក់រៀល និងចរាចរប្រាក់រៀលចំពោះកំណើនរួបបិយវត្ថុទួទៅ នៅតែមានកម្រិតទាប សឲ្យឃើញគោលនយោបាយប្រុងប្រយ័ត្នរបស់ធនាគារកណ្ដាល ក្នុងការរក្សាស្ថេរភាពអត្រាប្ដូរប្រាក់ដើម្បី ជួយធ្វើអោយ​ថ្លៃក្នុងស្រុកមានស្ថេរភាពក្នុងសេដ្ឋកិច្ចកើនឡើងដែលប្រើប្រាស់ដុល្លាច្រើន។
          ប្រាក់រៀលបានឡើងថ្លៃកាលពីពេលថ្មីៗ  ធៀបនិងប្រាក់ដុល្លារអាមេរិក ប្រាក់បាតថៃ និងប្រាក់ដុងវៀតណាម។អត្រាប្ដូរប្រាក់រៀល/ដុល្លារអាមេរិកថយពី 4,050រៀលក្នុងខែធ្នូរឆ្នាំ 2015 ដល់ 3,990នៅក្នុងខែមិនា ឆ្នាំ 2017 ។

2)      វិស័យធនាគារ

កំណើនឥណទានរបស់វិស័យធនាគារបានបង្អន់ល្បឿន បន្តិច ឆ្លុះបញ្ចេំងពីការថមថយខ្លះនៃសកម្មភាពសេដ្ឋកិច្ច។ វិធានការប្រុងប្រយ័ត្នផ្នែកម៉ាក្រូ ដែលទើបដក់ឲ្យអនុវត្តដោយ ធនាគារកណ្ដាលក៏អាចជួយពន្យឺយឺតកំណើនឥណទានក្នុងស្រុក ផងដ្ររ។ កំណើនឥណទានវិស័យធនាគារបានចុះថយពី 28.6 ភាគរយក្នុងឆ្នាំ2015 មកត្រឹម 25.8 ភាគរយៅចុងឆ្នាំ 2016 ។ ឥណទានដែលបានផ្តល់ឲ្យវិស័យឯក ជនបានកើនឡើងពី 9.8 ពាន់លានដុលា្លរ ឬ 54.7 ភាគរយនៃផសស នៅក្នុងឆ្នាំ​ 2015 ដល់ 12.4 ពាន់លានដុលា្លរ ឬ 62.3 ភាគរយ នៃផសស នៅក្នុងឆ្នាំ 2016។ កំណើនទំនុកចិត្តបាន
 ទាក់ទាញប្រាក់បញ្ញើបន្ថយមកពីវិស័យឯកជន ដែលបាន កើន ឡើង ពី 16.6 ភាគរយ ក្នុងឆ្នាំ 2015 ដល់ 19.3 ភាគរយក្នុងឆ្នាំ 2016 ធៀបនឹងក្នុងឆ្នាំ មុន។ អនុបាតកម្ចីធៀបនឹងប្រាក់បញ្ញើរត្រឹមកម្រិតខ្ពស់ ស្មើ 100 ភាគរយ នៅចុងឆ្នាំ 2016។
អនុបាតឥណទានមិនដំណើរការចពោំះវសិយ័ធនាគារបានកើន  ឡើង  បន្តិច ពី 2.3 ភាគរយ ក្នុងឆ្នាំ 2015 ដល់ 2.7 ភាគរយក្នុងឆ្នាំ 2016។ ទោះជាយ៉ាងណាក្តី គេប្រុងប្រយ័ត្នភ្នុង ការបកស្រាយអនុបាតឥណទានមិនដំណើរការ ព្រោះថាភាព មិនសុីសងា្វក់គា្នក្នុងការធ្វើចំណត់ថា្នក់ឥណទាន និងការបន្ត បង្វិលឥណទានាបន្តបន្ទាប់អាចលាក់បាំងបញ្ហកាន់តែធ្ងន់ ធ្ងរឡើងៗ។
គួរគួរឲ្យកត់សំគាល់ដែរថាមានការប្តូរវិភាជន៍ឥណទានក្នុង ស្រុកទៅកាន់វិស័យមិនមែនសម្រាប់នាំចេញ ដូចជា វិស័យ សំណង់ និងពាណិជ្ជកម្មលក់រយ និងចេញពីវិស័យនាំចេញ ដូចជា អាជីវកម្មទាក់ទងនឹងទេសចរណ៍ និងកម្មន្តសាល ។ និនា្នការន្រះអាចឆ្លុះបញ្ច្រំងមួយផ្នែកនូវការ កើនឡើងនូវថ្លៃដុល្លារអាមេរិកដែលធ្វើអោយប៉ះពាល់ដល់ភាពប្រកួតប្រជែងនៃវិស័យទេសចរណ៍។

3)      មីក្រូហិរញ្ញវត្ថុ

បនា្ទប់ពីការកើនឡើងយ៉ាងលឿន អស់រយ:ពេលប៉ុនា្មន ឆ្នាំមក កំណើនឥណទានដេលបានផ្តល់ដោយគ្រឹះសា្ថនមីក្រូហិរញ្ញវត្ថុ និងគ្រឹះសា្ថនមីក្រូ និងទទួលប្រាក់បញ្ញើ កា្លយ ជាទៅជារឹងមាំក្នុងឆ្នាំ2016។ កំណើនឥណទានរបស់គ្រឹះសា្ថនមីក្រូហិរញ្ញវត្ថុ និងគ្រឹះសា្ថនមីក្រូ ទទួលប្រាក់បញ្ញើ បានកើនឡើងខ្ពស់បំផុតក្នុងឆ្នាំ 2014 ក្នុងអត្រាខ្ពស់ជាង 50 ភាគរយធៀបនឹងឆ្នាំកន្លងទៅ ប៉ុន្តែបនា្ទប់ត្រូវ បានបងា្អក់បនា្ទន់ក្នុងឆ្នាំ 2016។ ឥណទានដែលផ្តល់ គ្រឹះសា្ថនមីក្រូហិរញ្ញវត្ថុ និងគ្រឹះសា្ថនមីក្រូ ទទួលប្រាក់បញ្ញើរបានកើនដលក់ម្រិតខ្ពស់បំផុតក្នុងឆ្នាំ 2016 នៅពេលដែលឥណទានឡើងដល់ 3.3 ពាន់លានដុលា្លរ អាមេរិក ឬទំហំស្មើនឹង 16.7 ភាគរយ នៃ ផសស ប៉ុន្តែបាន ធា្លក់ចុះចាប់តាំងពីពេលនោះមក13។ នៅខែ វិច្ឆិកា ឆ្នាំ 2016 ឥណទាននោះបានធា្លក់ចុះមកត្រឹម 3.1 ពាន់លានដុលា្លរអាម្ររិក ឬស្មើនឹង 15.5 ភាគរយនៃ ផសស។ គួរគូសបញ្ជ្រក់ ថាទីផ្សារឥណទានមីក្រូហិរញ្ញវត្ថុមានលក្ខណ:ប្រមូលផ្តុំ និង គ្រប់គ្រងដោយគ្រឹះសា្ថនមីក្រូហិរញ្ញវត្ថុ និងគ្រឹះសា្ថនមីក្រូ
 ហរិញវ្ញតទទួលប្រាក់បញ្ញើមួយចំនួនតូចតែប៉ុណ្ណោះ។ គ្រឹះសា្ថនមីក្រូហិរញ្ញវត្ថុ និងគ្រឹះសា្ថនមីក្រូ សា្ ទទួលប្រាក់បញ្ញើ ចំនួន 12 ធំគ្រប់ដណ្តប់ទីផ្សារមីក្រូហិរញ្ញវត្ថុចំនួន 98 ភាគរយ បើគិតពីទំហំផលបត្រឥណទាន និង 97 ភាគរយ បើគិតពីចំនួនអ្នភកខ្ចី14។
ចំនួនចំនួនគ្រួសារដែលបានប្រើប្រាស់សេវាគ្រឹះសា្ថនមីក្រូហិរញ្ញវត្ថុ និងគ្រឹះសា្ថនមីក្រូ បញ្ញើក៏បាន ធា្លក់ចុះផងដេរ គឺពី 2.19 លានគ្រួសារក្នុងឆ្នាំ 2015 មកត្រឹម 2.14 លានគ្រួសារ ក្នុងឆ្នាំ2016។ អនុបាតឥណទានមិន ដំណើរការចំពោះវិស័យមីក្រូហិរញ្ញវត្ថុបានកើនឡើងពី 0.7 ភាគរយ ក្នុងឆ្នាំ  2015 ដល់ 1.5 ភាគរយ ក្នុងឆ្នាំ  2016 ។ ក្នុងបរិយាកាសមានការកើនឡើងឥណទានឆាប់រហ័ស ដូច ករណីកម្ពុជាក្នុងរយ:ពេល6 ឆ្នាំកន្លងមក គុណភាព នៃ ផលប័ត្រ ច្រើនត្រូវបាំងបិទដោយល្បឿននផលប័ត្រដែលកំពុង កើនឡើង។

4)      ភាពជំពាក់បំណុល

ក្នុងខែមីនា ឆ្នាំ2017 ធនាគារកណា្តលបានចេញប្រកាស មួយដាក់ឲ្យអនុវត្តអំពីអត្រាប្ដូរប្រាក់ពិតាន ចំពោះការផ្តល់ ឥណទាន ក្នុងកំម្រិត 18 ភាគរយ ក្នុងមួយឆ្នាំដែលចូលជា ធរមាន  កាលពីថ្ងេទី 1 ខេ មេសា ឆ្នាំ2017 ចំពោះឥណទាន ដែលផ្តល់ដោយវិស័យ ធនាគារ និងមិនមែនធនាគារ ក្នុងការទាញផលពីការ កើនឡើងនូវតម្រូវការក្នុងស្រុក ដែលមួយផ្នែកជំរុញដោយ សន្ទុះរើកចម្រើននូវវិស័យសំណង់ និងវិស័យអចលនទ្រព្យ។ ទទួលប្រាក់បញ្ញើ ក្រោមការត្រួតត្រារបស់ធនាគារ កណា្តល17។ គោលបំណងនគោលនយោបាយកំណត់អត្រា ការប្រាក់ពិតានចំពោះការផ្តល់ឥណទាន គឺដើម្បីបន្ថយការ  បន្ថយការប្រាក់ពីគ្រឹះស្ថានមីក្រូ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ដែលបានទទួលអាជ្ញាប័ណ្ណពីធនាគារកណ្តាល។ ថ្លៃទាបជាងមុន នឹងអាចជួយជម្រុញសកម្ម ភាពកសិកម្ម ទាក់ទាញវិនិយោគ និងពង្រីកការផលិតក្នុងស្រុក ពុំនោះសោត មិនអាចទៅរួចឡើយ ពិសេសចំពោះកសិករក្រីក្រ និងអាជីវករខា្នតតូច។ លទ្ធផលនៃអង្កេតសេដ្ឋកិច្ចសង្គមកិច្ចកម្ពុជា ឆ្នាំ 2015 (CSES) បង្ហេញថាឥណទានដែលផ្ដលដោយអង្ការមិនមែនរដ្ឋាភិបាលដែលរួមមានគ្រឹះស្ថានមីក្រូ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើរមានត្រឺមតែ 20 %នៃទឺកប្រាក់កម្ចីសរុបនៅក្នុងគ្រួសារទាំងអស់ប៉ុណ្ណោះ ក្នុងឆ្នាំ 2015 ចំនែកឯឥណទានដែលផ្ដល់ដោយធនាគារមានចំនែកធំបំផុត ស្មើរតែជីត 60% ។ប្រការនេះអាចកំហិតផលប៉ះពាល់នៃប្រកាសខែមិនា ឆ្នាំ 2017 ស្ដីអំពីអត្រាការប្រាក់ពិតានលើការផ្ដល់ឥណទាន ដែលអនុវត្តុសម្រាប់តែគ្រឹះស្ថានមីក្រូ និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើរទាំងឡាយណាដែលបានទទួលអាជ្ញាបណ្ណពីធនាគារកណ្ដាលតែប៉ណ្ណោះ។ អត្រាការប្រាក់មធ្យមដែលបង់ដោយ គ្រួសារនានានៅកម្ពុជាស្មើរនិង 2.4%ក្នុងមួយខែឬ 32.9% ក្នុងមួយឆ្នាំ ទោះបីគ្រួសារប្រើប្រាស់ឥណទានធនាគារកាន់តែច្រើន ស្រប់ពេលបន្ថយការពឹងផ្អែគលើអ្នករកសីុចងការប្រាក់។
     គ្រួសារជនបទទំនងជាប្រឈមការលំបាកក្នុងការខ្ចីប្រាក់ជាងគេ  ដោយសារពួកគេបង់អត្រាការប្រាក់ខ្ពស់បំផុតស្មើរនិង 2.5%​ ក្នុងមួយខែ ឬ 34.5%ក្នុងមួយឆ្នាំ ធៀបនិង2.1% ក្នុងមួយខែ ឬ 2.3% ក្នុងមួយឆ្នាំ បង់ដោយគ្រួសារនៅតំបន់ទីប្រជុំជនឯទៀត និង 2.4%ក្នុងមួយខែ បង់ដោយគ្រួសារនៅភ្នំពេញ។
គ្រួសារជាប់បំណុលនៅជនបទស្មើរនិង 80% នៃចំនួនអ្នកជាប់បំណុលសរុបនៅកម្ពុជាចំនួន 1.25 លានគ្រួសារក្នុងឆ្នាំ 2015 ឡើងពីចំនួន 80% ក្នុងឆ្នាំ 2009។

IV.            វិស័យសាពើពន្ធ

                               I.            ចំនូលក្នុងស្រុក

ខណៈដែលការប្រមួលចំនូលនៅតែមានភាពរឹងមាំ  អនុបាតចំនូលធៀបនិង ផសស កំពុងស្ថិតនៅទ្រឹង បន្ទាប់ពីបានកើនឡើងយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ។ចំនួលក្នុងស្រុកត្រូវបានប៉ានស្មានថាមានកម្រិតស្មើនិង 18.5% នៃផសស ធៀបនិង 18.7% នៃផសសក្នុងឆ្នាំ2015 មូលហេតុចម្បងគឺ បណ្ដាលមកពីការធ្លាក់ចុះ នូវចំនូលមិនមែន ពន្ធអស់ទំហំ 0.8% នៃផសស មកត្រឹម 2.2% នៃផសសក្នុងឆ្នាំ 2016។

                            II.            ចំនាយសាធារណៈ

នយោបាយបង្កើនសារពើពន្ធចាប់ផ្ដើមក្នុងឆ្នាំ 2016 បន្ទាប់ពីការពង្រឹងសារពើរពន្ធអស់រយះពេលច្រើនឆ្នាំ ។ក្នុងឆ្នាំ 2016 ចំណាយសារថារណៈត្រូវបានប៉ាន់ស្មានថា បានកើនឡើង 21.5% នៃផសស ធៀបនិង 20.5% នៃផសស ក្នុងឆ្នាំ 2015។ ការកើនឡើងនេះមួយផ្នែកធំគឺដោយសារការបង្កើនប្រាក់បៀវត្សនៃវិស័យ សាធារណៈ ជាមួយនិងផែនការបង្កើនប្រាក់ខែមន្រ្ដីរាជការយ៉ាងតិចអោយឡើងដល់ 1 លានរៀល សមមួលនិង 250 ដុល្លារអាមេរិក ក្នុងមួយខែនៅត្រីមាសឆ្នាំ 2018 ។ 
          ប្រាក់បៀវត្សនៃវិស័យសាធារណៈ ត្រូវប៉ានស្មានថាបានកើនឡើងពី 4% នៃផសស ក្នុងឆ្នាំ 2011 ដល់ 7.4% នៃផសស ក្នុងឆ្នាំ 2016 រីឯ ក្នុងកំឡុងពេលដូចគ្នាចំណាយវិនិយោគមូលធនសាធារណៈ  បានធ្លាក់ចុះពី 10.8% នៃផសសមកត្រឹម 7.1% នៃផសស។ ទោះបីជាការកើនឡើងនូវការប្រមួលចំនូល អនុញ្ញាតឲ្យបង្កើនប្រាក់បៀវត្សនៃវិស័យសាធារណៈក្ដី ការធ្លាក់ចុះបណ្ដើរៗ នៃចំណាយមូលធននាពេលថ្មីៗនេះ ពុំមែនជាសញ្ញាល្អសម្រាប់ការបង្កើនភាពប្រកួតប្រជែង និងការរក្សារកំណើនសេដ្ឋកិច្ចអោយស្ថិតក្នុងកំរិតខ្ពស់នោះទេ។

                         III.            តុល្យភាពសារពើពន្ធ

ក្នុងពេលជំរុញកំណើន  នយោបាយបង្កើនសារពើរពន្ធបានធ្វើអោយឱនភាពសារពើរពន្ធសរុប មានទំហំការតែធំ។ ទោះជាយ៉ាងណាក្ដី  ការប្រមូលបានច្រើនជាបន្ដរបន្ទាប់បានជួយកាត់បន្ថយឱនភាពសារពើរពន្ធ។ ក្នុងឆ្នាំ2016​ឱនភាពសារពើពន្ធសុបទាំងជំនួយឥតសំនងត្រូវបានប៉ានស្មានថាបានឡើងដល់ 1.4% នៃផសសេធៀប និងតុល្យភាពសារពើរពន្ធបានឡើងពី 1.8% នៃផសសដល់ 3.0% នៃផសសក្នុងឆ្នាំ 2016 មិនរាប់បញ្ចូលជំនួយឥតសំណង។

​ចំ​នាត់ថ្នាក់កង្វល់បំណុលរបស់កម្ពុជា  នៅក្នុងការវិភាគចុងក្រោយរបស់ធនាគារពិភពលោក/មូលនិធិរូបិយវត្ថុអន្ដរជាតិក្នុងឆ្នាំ 2016 ស្ដីពីនិរន្ដភាពបំណុល នៅតែមានកម្រិតទាបមួយផ្នែគធំ  គឺដោយសារគោលការណ៍ចម្បងនៃការខ្ចីតែក្នុងលក្ខខណ្ឌសម្បទានប៉ុណ្ណោះ។https://drive.google.com/open?id=0B15PmA95DgKxVDZjMkRMYzR5dXM

No comments

Powered by Blogger.